ឈូក​មាន​ប្រយោជន៍​​តាំង​ពី​ក្រអៅ​ ស្លឹក ផ្លែ​ ផ្កា

ខែ​មេសា 6, 2011 ម៉ោង 8:33 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

ក្រៅអំពីត្នោត គេសង្កេតឃើញថាឈូកក៏ជារុក្ខជាតិដែលផ្តល់អត្ថប្រយោជន៏ច្រើនសំបូរបែប ពីគ្រប់ផ្នែករបស់វា។ ក្នុងនោះរួមមាន​ក្រអៅ​ ស្លឹក ផ្លែ​ បណ្តូល ផ្កា។ source

ត្រឡប់មកសារជាថ្មី

ខែ​មេសា 5, 2011 ម៉ោង 6:08 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 1 មតិ

ពាក្យចាស់លោកថាគ្មានអ្វីដែលហួសពេលទេ​ ឲ្យតែយើងចាប់ផ្តើម និង មិនបោះបង់ចោល។ ខ្ញុំខានUpdate ប្លុក ជាង១ឆ្នាំមកហើយដោយសាររវល់ផង ខ្ចិលផង អត់អ៊ីនធឺនេតផង ហ៊ឺស ក៏ទុកចោលទៅ។​ឥឡូវនេះមានឱកាសក៏ចាប់ផ្តើមម្តងទៀតដោយសង្ឃឹមថានឹងបានចូលរួមចំណែកជួយសង្គម ទោះតិចក្តីច្រើនក្តី។

មេ​គយ​បា​វិត​សប្បាយ​យក​ប្រាក់​ពី​ឯក​សារ​ចុះ​ប្រតិវេទន៍​គយ​

ខែ​មេសា 5, 2011 ម៉ោង 4:40 ព្រឹក | បានចុះផ្សាយក្នុង ព័ត៌មានអំពីគយ | 1 មតិ

ដោយ​ ៖
ថ្ងៃទី 05-04-2011 ម៉ោង 09:55:02

ឯក ​សារ​ដែល​ត្រូវ​ឆ្លង​កាត់​ស្ថា​ប័​ន​គយ​ក្នុង​ការ​ចុះ​ប្រតិវេទន៍​ទាំង​ ទំនិញ​វិ​និ​យោគ​នាំ​ចូល​ក៏​ដូច​ជា​ទំនិញ​បង់​ពន្ធ​ ​កាន់តែ​មាន​ផល​លំបាក​ខ្លាំង​ទៅៗ​ ​ដោយសារ​តែម​ន្ដ្រី​ គយ​ព្យាយាម​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ទៅ​លើ​បញ្ហា​សេ​វា​ក្រោម​តុ​ជា​ ច្រើន​ ​កន្លែង​សម្រាប់​ច្រក​អ​ន្ដរ​ជាតិ​បា​វិត​ ​។ លោក​យន់​ ​អន​ ​ប្រធាន​ស្នា​ក់​ការ​គយ​ ​និង​ ​រ​ដ្ឋា​ករ​ច្រក​អ​ន្ដរ​ជាតិ​បា​វិត​ ​គឺ​ជា​អ្នក​ផ្ដើម​ឱ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ពិ​និត្យ​ឯក​សារ​ទាំង​ នោះ​ ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​រត់​ការ​ត្រូវ​បង់​ប្រាក់​១០០ទៅ​១២០ដុល្លារ​ ​ដែល​ឯក​សារ​មួយ​ត្រូវ​បង់​ចំនួន​២០ដុល្លារ​ ​ម​ន្ដ្រី​គយ​ផ្នែក​ត្រួត​ពិ​និត្យ​ត្រូវ​បង់​ចំនួន​១០ដុល្លារ​ ​ម​ន្ដ្រី​គយ​ផ្នែក​ចុះ​លេខ​បូក​នឹង​ម​ន្ដ្រី​គយ​ផ្នែក​គណនេយ្យ​​បង់​ចំនួន​ ១៥ដុល្លារ​ ​ហើយ​សម្រាប់​ម​ន្ដ្រី​គយ​ផ្នែក​ត្រួត​ពិ​និត្យ​មួយ​ក្រុម​ទៀត​ ​គឺ​តម្រូវ​ឱ្យ​អ្នក​រត់​ការ​បង់​​ប្រាក់​ក្នុង​មួយ​ឯក​សារ​៥០ទៅ​៦០ដុល្លារ​ ​ដែល​គេ​ចាត់​ទុក​ថា​សេ​វា​នេះ​គឺ​ជា​ថ្លៃ​បាយ​​របស់​ម​ន្ដ្រី​គយ​ដែល​ប្រើ​ ប្រាស់​កម្លាំង​ពល​កម្ម​ទៅ​លើ​ការ​ត្រួត​ពិ​និត្យ​ទំនិញ​នាំ​ចូល​និង​ទំនិញ​ វិ​និ​យោគ​។

ក្រៅ ​អំពី​ការ​បង់​សេ​វា​ដូចដែល​អ្នក​រត់​ការ​បញ្ជាក់​ខាង​លើ​នេះ​ ​លោក​យន់​ ​អន​ ​ក៏​មាន​វិធី​សា​ស្ដ្រ​ក្នុង​ការ​រក​ចំណូល​មួយ​បែប​ទៀត​ ​គឺ​តម្រូវ​ឱ្យ​ម​ន្ដ្រី​គយ​របស់​គាត់​​ត្រួត​ពិ​និត្យ​ទៅ​លើ​ឯក​សារ​ ​ប្រសិនបើ​ចន្លោះ​ប្រហោង​ទៅ​លើ​ការ​បំពេញ​ណា​មួយ​ត្រូវ​បង់​ប្រាក់​ពី​២០ទៅ​ ៣០ដុល្លារ​ ​ឬ​ក៏​ការ​ខុស​ក្នុង​ចំណុច​ណា​មួយ​សម្រាប់​ឯក​សារ​ចុះ​ប្រតិវេទន៍​ត្រូវ​បង់ ​ក្នុង​មួយ​ចន្លោះ​ចំនួន​១០ម៉ឺន​រៀល​ ​។ អំពើ​ពុក​រលួយ​នេះ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​ដែល​ម​ន្ដ្រី​គយ​កំពុង​តែ​ ប្រើ​ប្រាស់​សម្រាប់​ប្រយោជន៍​បុគ្គល​ ​និង​សម្រាប់​ថ្នាក់​លើ​ផង​ដែរ​ ​។

អ្នក ​រត់​ការ​ទំនិញ​វិ​និ​យោគ​ដែល​ជា​ពន្ធ​អាករ​របស់​រដ្ឋ​ ​ក៏​ដូច​ជា​អ្នក​រត់​ការ​ទំនិញ​នាំ​ចូល​បង់​ពន្ធ​ ​តែង​តែ​លើក​អំពី​ផល​លំបាក​ដែល​ម​ន្ដ្រី​គយ​បង្ខំ​ឱ្យ​បង់​ប្រាក់​និង​ធ្វើ​ ឱ្យ​ឯក​សារ​ខ្លះ​យឺត​យូរ​ក្នុង​គោល​បំណង​ទាញ​យក​ផល​ចំណេញ​តម្រូវ​ឱ្យ​អ្នក​ រត់​ការ​ទាំង​ ​នោះ​បង់​ប្រាក់​បន្ថែម​លើស​ពី​សេ​វា​ខាង​លើ​នេះ​ ​។ លោក​យន់​ ​អន​ ​កំពុង​តែ​បង្កើត​​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ ​គ្រប់គ្រង​ម​ន្ដ្រី​គយ​ក្រោម​​ឱវាទ​ ​ក្នុង​ការ​ពិ​និត្យ​ឯក​សារ​ប្រតិវេទន៍​មិន​តែ​ប៉ុណ្ណោះ​គាត់​ក៏​ផ្ដើម​ឱ្យ​ មាន​អំពើ​ពុក​រលួយ​ដែល​គេ​ចាត់​ទុក​ថា​ ​រាល់​ការ​អនុ​វ​ត្ដ​ខុស​ពី​គោល​ការណ៍​របស់​អគ្គ​នាយក​ដ្ឋា​ន​គយ​ ​និង​រ​ដ្ឋា​ករ​ ​គឺ​ជា​ការ​ស្វះ​ស្វែង​ដើម្បី​រក​លាភ​ស​ក្កា​រៈ​ក្នុង​តំណែង​របស់​ពួក​គេ​ ​ក្នុង​នោះ​មិន​ត្រឹម​តែ​សម្រាប់​សេដ្ឋ​កិច្ច​ខ្លួន​ឯង​ផ្ទាល់​នៃ​ម​ន្ដ្រី​ គយ​ប៉ុណ្ណោះ​ទេ​ ​អាច​នឹង​មាន​ការ​បង់​ប្រចាំ​ស​បា្ដ​ហ៍​ ​ឬ​ប្រចាំ​ខែ​សម្រាប់​លោក​យន់​ ​អន​ ​ទើប​ទ​ង្វើ​នេះ​បាន​ក្លាយ​​ទៅ​ជា​រឿង​មួយ​ដែល​ម​ន្ដ្រី​គយ​មមាញឹក​ក្នុង​ ការ​អនុ​វ​ត្ដរ​ក​ប្រយោជន៍​ក្នុង​ឯក​សារ​ចុះ​ប្រតិវេទន៍​នេះ​ ​៕source

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.
Entries និង មតិ​នានា feeds.