my facebook page about photography

ខែ​មេសា 20, 2015 ម៉ោង 2:06 ល្ងាច | បានចុះផ្សាយក្នុង គ្មាន​ចំណាត់ក្រុម | បញ្ចេញមតិ

I have just created this page in order to display my photo taken and to discuss about photography.

https://www.facebook.com/panhaphotography

ឈូក​មាន​ប្រយោជន៍​​តាំង​ពី​ក្រអៅ​ ស្លឹក ផ្លែ​ ផ្កា

ខែ​មេសា 6, 2011 ម៉ោង 8:33 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

ក្រៅអំពីត្នោត គេសង្កេតឃើញថាឈូកក៏ជារុក្ខជាតិដែលផ្តល់អត្ថប្រយោជន៏ច្រើនសំបូរបែប ពីគ្រប់ផ្នែករបស់វា។ ក្នុងនោះរួមមាន​ក្រអៅ​ ស្លឹក ផ្លែ​ បណ្តូល ផ្កា។ source

ត្រឡប់មកសារជាថ្មី

ខែ​មេសា 5, 2011 ម៉ោង 6:08 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 1 មតិ

ពាក្យចាស់លោកថាគ្មានអ្វីដែលហួសពេលទេ​ ឲ្យតែយើងចាប់ផ្តើម និង មិនបោះបង់ចោល។ ខ្ញុំខានUpdate ប្លុក ជាង១ឆ្នាំមកហើយដោយសាររវល់ផង ខ្ចិលផង អត់អ៊ីនធឺនេតផង ហ៊ឺស ក៏ទុកចោលទៅ។​ឥឡូវនេះមានឱកាសក៏ចាប់ផ្តើមម្តងទៀតដោយសង្ឃឹមថានឹងបានចូលរួមចំណែកជួយសង្គម ទោះតិចក្តីច្រើនក្តី។

មេ​គយ​បា​វិត​សប្បាយ​យក​ប្រាក់​ពី​ឯក​សារ​ចុះ​ប្រតិវេទន៍​គយ​

ខែ​មេសា 5, 2011 ម៉ោង 4:40 ព្រឹក | បានចុះផ្សាយក្នុង ព័ត៌មានអំពីគយ | 1 មតិ

ដោយ​ ៖
ថ្ងៃទី 05-04-2011 ម៉ោង 09:55:02

ឯក ​សារ​ដែល​ត្រូវ​ឆ្លង​កាត់​ស្ថា​ប័​ន​គយ​ក្នុង​ការ​ចុះ​ប្រតិវេទន៍​ទាំង​ ទំនិញ​វិ​និ​យោគ​នាំ​ចូល​ក៏​ដូច​ជា​ទំនិញ​បង់​ពន្ធ​ ​កាន់តែ​មាន​ផល​លំបាក​ខ្លាំង​ទៅៗ​ ​ដោយសារ​តែម​ន្ដ្រី​ គយ​ព្យាយាម​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ទៅ​លើ​បញ្ហា​សេ​វា​ក្រោម​តុ​ជា​ ច្រើន​ ​កន្លែង​សម្រាប់​ច្រក​អ​ន្ដរ​ជាតិ​បា​វិត​ ​។ លោក​យន់​ ​អន​ ​ប្រធាន​ស្នា​ក់​ការ​គយ​ ​និង​ ​រ​ដ្ឋា​ករ​ច្រក​អ​ន្ដរ​ជាតិ​បា​វិត​ ​គឺ​ជា​អ្នក​ផ្ដើម​ឱ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ពិ​និត្យ​ឯក​សារ​ទាំង​ នោះ​ ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​រត់​ការ​ត្រូវ​បង់​ប្រាក់​១០០ទៅ​១២០ដុល្លារ​ ​ដែល​ឯក​សារ​មួយ​ត្រូវ​បង់​ចំនួន​២០ដុល្លារ​ ​ម​ន្ដ្រី​គយ​ផ្នែក​ត្រួត​ពិ​និត្យ​ត្រូវ​បង់​ចំនួន​១០ដុល្លារ​ ​ម​ន្ដ្រី​គយ​ផ្នែក​ចុះ​លេខ​បូក​នឹង​ម​ន្ដ្រី​គយ​ផ្នែក​គណនេយ្យ​​បង់​ចំនួន​ ១៥ដុល្លារ​ ​ហើយ​សម្រាប់​ម​ន្ដ្រី​គយ​ផ្នែក​ត្រួត​ពិ​និត្យ​មួយ​ក្រុម​ទៀត​ ​គឺ​តម្រូវ​ឱ្យ​អ្នក​រត់​ការ​បង់​​ប្រាក់​ក្នុង​មួយ​ឯក​សារ​៥០ទៅ​៦០ដុល្លារ​ ​ដែល​គេ​ចាត់​ទុក​ថា​សេ​វា​នេះ​គឺ​ជា​ថ្លៃ​បាយ​​របស់​ម​ន្ដ្រី​គយ​ដែល​ប្រើ​ ប្រាស់​កម្លាំង​ពល​កម្ម​ទៅ​លើ​ការ​ត្រួត​ពិ​និត្យ​ទំនិញ​នាំ​ចូល​និង​ទំនិញ​ វិ​និ​យោគ​។

ក្រៅ ​អំពី​ការ​បង់​សេ​វា​ដូចដែល​អ្នក​រត់​ការ​បញ្ជាក់​ខាង​លើ​នេះ​ ​លោក​យន់​ ​អន​ ​ក៏​មាន​វិធី​សា​ស្ដ្រ​ក្នុង​ការ​រក​ចំណូល​មួយ​បែប​ទៀត​ ​គឺ​តម្រូវ​ឱ្យ​ម​ន្ដ្រី​គយ​របស់​គាត់​​ត្រួត​ពិ​និត្យ​ទៅ​លើ​ឯក​សារ​ ​ប្រសិនបើ​ចន្លោះ​ប្រហោង​ទៅ​លើ​ការ​បំពេញ​ណា​មួយ​ត្រូវ​បង់​ប្រាក់​ពី​២០ទៅ​ ៣០ដុល្លារ​ ​ឬ​ក៏​ការ​ខុស​ក្នុង​ចំណុច​ណា​មួយ​សម្រាប់​ឯក​សារ​ចុះ​ប្រតិវេទន៍​ត្រូវ​បង់ ​ក្នុង​មួយ​ចន្លោះ​ចំនួន​១០ម៉ឺន​រៀល​ ​។ អំពើ​ពុក​រលួយ​នេះ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​ដែល​ម​ន្ដ្រី​គយ​កំពុង​តែ​ ប្រើ​ប្រាស់​សម្រាប់​ប្រយោជន៍​បុគ្គល​ ​និង​សម្រាប់​ថ្នាក់​លើ​ផង​ដែរ​ ​។

អ្នក ​រត់​ការ​ទំនិញ​វិ​និ​យោគ​ដែល​ជា​ពន្ធ​អាករ​របស់​រដ្ឋ​ ​ក៏​ដូច​ជា​អ្នក​រត់​ការ​ទំនិញ​នាំ​ចូល​បង់​ពន្ធ​ ​តែង​តែ​លើក​អំពី​ផល​លំបាក​ដែល​ម​ន្ដ្រី​គយ​បង្ខំ​ឱ្យ​បង់​ប្រាក់​និង​ធ្វើ​ ឱ្យ​ឯក​សារ​ខ្លះ​យឺត​យូរ​ក្នុង​គោល​បំណង​ទាញ​យក​ផល​ចំណេញ​តម្រូវ​ឱ្យ​អ្នក​ រត់​ការ​ទាំង​ ​នោះ​បង់​ប្រាក់​បន្ថែម​លើស​ពី​សេ​វា​ខាង​លើ​នេះ​ ​។ លោក​យន់​ ​អន​ ​កំពុង​តែ​បង្កើត​​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ ​គ្រប់គ្រង​ម​ន្ដ្រី​គយ​ក្រោម​​ឱវាទ​ ​ក្នុង​ការ​ពិ​និត្យ​ឯក​សារ​ប្រតិវេទន៍​មិន​តែ​ប៉ុណ្ណោះ​គាត់​ក៏​ផ្ដើម​ឱ្យ​ មាន​អំពើ​ពុក​រលួយ​ដែល​គេ​ចាត់​ទុក​ថា​ ​រាល់​ការ​អនុ​វ​ត្ដ​ខុស​ពី​គោល​ការណ៍​របស់​អគ្គ​នាយក​ដ្ឋា​ន​គយ​ ​និង​រ​ដ្ឋា​ករ​ ​គឺ​ជា​ការ​ស្វះ​ស្វែង​ដើម្បី​រក​លាភ​ស​ក្កា​រៈ​ក្នុង​តំណែង​របស់​ពួក​គេ​ ​ក្នុង​នោះ​មិន​ត្រឹម​តែ​សម្រាប់​សេដ្ឋ​កិច្ច​ខ្លួន​ឯង​ផ្ទាល់​នៃ​ម​ន្ដ្រី​ គយ​ប៉ុណ្ណោះ​ទេ​ ​អាច​នឹង​មាន​ការ​បង់​ប្រចាំ​ស​បា្ដ​ហ៍​ ​ឬ​ប្រចាំ​ខែ​សម្រាប់​លោក​យន់​ ​អន​ ​ទើប​ទ​ង្វើ​នេះ​បាន​ក្លាយ​​ទៅ​ជា​រឿង​មួយ​ដែល​ម​ន្ដ្រី​គយ​មមាញឹក​ក្នុង​ ការ​អនុ​វ​ត្ដរ​ក​ប្រយោជន៍​ក្នុង​ឯក​សារ​ចុះ​ប្រតិវេទន៍​នេះ​ ​៕source

ជិតដល់ពេលឈប់ធើការហើយញ៉ុម

ខែ​កុម្ភៈ 4, 2010 ម៉ោង 1:28 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

លេងៗ ជិតដល់ពេល សេ Goodbye ដល់ពួកម៉ាកធើការជាមួយគ្នាហើយ (គឺមិត្តរួមការងារ មិនមែនរួមស្អីៗនុះតេ កុំច្រលំ)។ ម៉ាវឹកមុនដូចជាខំធើការដែរ កុំឲ្យខូចឈ្មោះដើមត្នោត

រវល់​ដល់ហើយ…

ខែសីហា 3, 2009 ម៉ោង 4:01 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 5 មតិ

មិនដឹងជាស្អី ពីម៉ាង៉ៃទៅម៉ាង៉ៃ យល់ថាខ្លួនឯងដូចជារវល់ដល់ហើយដល់ថ្នាក់
រកពេលចូលប្លុកអត់បាន។

រៀនអើយរៀន មិនដឹងពេលណាយកមកប្រើការបានទេ

ខ្លាចតែដូចពាក្យគេថា ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា

ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ប្រ​ទេស​កម្ពុជា​បើក​ទី​ស្នាក់​ការ​ថ្មី​នៅ​ខេត្ត​កំ​ពត​

ខែមិថុនា 24, 2009 ម៉ោង 8:50 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

នៅថ្ងៃនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារឯកជន ត្រូវបើកសម្ពោធទីស្នាក់ការ ថ្មីមួយ នៅក្នុងខែត្រកំពត ដោយមន្រ្តីធនាគារ និយាយថា ទីស្នាក់ការថ្មីនេះ នឹង អនុញ្ញាតឲ្យធនាគារ ចូលទៅក្នុងទីផ្សារដែលមានទំហំបង្គួរ សម្រាប់ការផ្តល់ប្រាក់​​ កម្ចីខ្នាតតូច។ សាខាថ្មីនេះ គឺជាសាខាស្តង់ដារទី១៤ហើយ ដែលធនាគារអេស៊ីលីដាបានបង្កើត ឡើង នៅប្រទេសកម្ពុជា និងឡាវ ក្នុងគោលបំណង រក្សាសាខាសំខាន់ៗរបស់ខ្លួន នៅក្នុងកម្រិតហ្នឹងនមួយ។ លោកសាយ សុខសំណាង អនុប្រធានផ្នែករដ្ឋបាលសាខានៃអង្គភាពធនាគារ អេស៊ីលីដា​​និយាយថា ចាប់តាំងពីធនាគារបានបើកដំណើរការ ជាលើកដំបូង នៅខេត្តកំពតនៅឆ្នាំ១៩៩៤មក ធនាគារនេះបានទាក់ទាញអ្នកខ្ចីប្រាក់សកម្មចំនួន ៩ពាន់៣៧០នាក់ ដោយបានផ្តល់ប្រាក់កម្ចីចំនួន ៩លានដុល្លារអាម៉េរិកហើយ។ ធនាគារអេស៊ីលីដាមានសាលាចំនួន ៦០ នៅពាសពេញប្រទេសកម្ពុជា ដោយមាន ការិយាល័យចំនួន២២៩កន្លែង ហើយបុគ្គលិកធ្វើការសារុបទាំងអស់ជាង ៦ពាន់៩០០នាក់៕

ពេក ពេក ពេក

ខែ​មីនា 24, 2009 ម៉ោង 12:42 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

ពាក្យថា «ពេក» នេះស្តា​ប់ភ្លាម ក៏ដឹងថាមិនជាល្អប៉ុន្មានទេ បើនិយាយឲ្យពិរោះបន្តិវវាមានន័យថា ជ្រុល ឬ លើស តែបើ និយាយឲ្យអាក្រក់ស្តាប់ទៅវាមានន័យថា​ ជោរ យកគាប់យកគួរ

ឧស្សាហ៏ពេក ខ្ជិលពេក ស្មោះពេក វៀចវេរពេក លឿនពេក យឺតពេក ច្រើនពេក តិចពេក និយាយត្រង់ពេក ភូតពេក  សា្តប់ទៅសុទ្ធតែមាន​គួរធ្វើទាំងអស់

ខ្ញុំនៅចាំថា គ្រូខ្ញុំ Leena WAN នៅសាលា New Life និយាយថា One pair of shoes is enough, two pair of shoes is better for exchange. But three pair is too much.

កាលណាធ្វើការលឿនពេកគេថា ការងារស្រួល ចឹង គេឲ្យធ្វើថែមទៀត កាលណាធ្វើយឺតពេក គេថាខ្ជិល និយាយឲ្យយោបល់ពេកគេថាយកមុខយកមាត់ តែបើមិននិយាយអីសោះគេថាល្ងង់ អ៊ូយយូយពិតជាពិបាកមែន

មិនដូចកុំព្យូទ័រសោះ កាលណា​ ដាក់ស្អីចូល វាចេញហ្នឹង​ វ៉ៃ អេ វាចេញ អេ គិតៗទៅធ្វើការជាមួយមនុស្សពិតជាមិនស្រួលដូចធ្វើការជាមួយម៉ាស៊ីនទេ

មានពាក្យស្លោកបុរាណថា «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» «ឬស្សីត្រង់ក៏គង់មានថ្នាំង» «ធ្វើជាមនុស្សត្រូវមានក្នុងមានក្រៅ»

ដោយឡែក ព្រះពុទ្ធោវាទ លោកទូន្មានថា «ចូរអ្នកដើរផ្លូវកណ្តាល» ។​ពាក្យនេះពិតជាមានតំលៃលើសលប់ ល្មមអស់លោកញាតិញមពុទ្វបរិស័ទប្រតិបត្តិតាម

ដើមត្នោតខ្មែរអត់ប្រយោជន៏?

ខែ​មីនា 19, 2009 ម៉ោង 3:15 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 2 មតិ

មានមិត្តរួមការងារមា្នក់និយាយថា​ ‍‍‍‍‍«ដើមត្នោតអត់ប្រយោជន៏»វាគ្រាន់​តែជាតំណាងអ្វីមួយ

ហេតុអ្វីខ្ញុំទៅធ្វើអ្វីអត់ប្រយោជន៏ចឹង

ស្តាប់ហើយចង់ឆេវដែរនឹង ក៏​ តបថា «ខ្ញុំកូនអ្នកក្រ ខ្ញុំយល់ថាដើមត្នោតមានប្រយោជន៏

តែកូនអ្នកមាន យល់ថា Lexus មាន​ប្រយោជន៏»

ថាហើយ វ៉ៃ ចូល វឺតប្រេសភ្លាមៗ  ឡួយទេ

ពាក្យគន្លាស់

ខែ​មីនា 19, 2009 ម៉ោង 12:33 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិ

សំដីសំដៅ

សំដីប្រដៅ » សំដៅប្រដី

ែចចូវ

ចូលដល់ម៉ែ​ » ចែដល់ម៉ូល

ចូលដល់ឪ » ចូវដល់អូល

ចានក្បាន

ក្បែរចង្រ្កាន » ក្បានចង្រ្កែ

ព័ត៌មានបន្ថែម

ទំព័រ​បន្ទាប់ »

ប្លក់​នៅ WordPress.com.
Entries និង មតិ​នានា feeds.