មេគយបាវិតសប្បាយយកប្រាក់ពីឯកសារចុះប្រតិវេទន៍គយ
ខែមេសា 5, 2011 ម៉ោង 4:40 ព្រឹក | បានចុះផ្សាយក្នុង ព័ត៌មានអំពីគយ | មតិមួយដោយ ៖
ថ្ងៃទី 05-04-2011 ម៉ោង 09:55:02
ឯក សារដែលត្រូវឆ្លងកាត់ស្ថាប័នគយក្នុងការចុះប្រតិវេទន៍ទាំង ទំនិញវិនិយោគនាំចូលក៏ដូចជាទំនិញបង់ពន្ធ កាន់តែមានផលលំបាកខ្លាំងទៅៗ ដោយសារតែមន្ដ្រី គយព្យាយាមបង្កើតឱ្យមានអំពើពុករលួយទៅលើបញ្ហាសេវាក្រោមតុជា ច្រើន កន្លែងសម្រាប់ច្រកអន្ដរជាតិបាវិត ។ លោកយន់ អន ប្រធានស្នាក់ការគយ និង រដ្ឋាករច្រកអន្ដរជាតិបាវិត គឺជាអ្នកផ្ដើមឱ្យមានអំពើពុករលួយក្នុងការពិនិត្យឯកសារទាំង នោះ យ៉ាងហោចណាស់ក៏អ្នករត់ការត្រូវបង់ប្រាក់១០០ទៅ១២០ដុល្លារ ដែលឯកសារមួយត្រូវបង់ចំនួន២០ដុល្លារ មន្ដ្រីគយផ្នែកត្រួតពិនិត្យត្រូវបង់ចំនួន១០ដុល្លារ មន្ដ្រីគយផ្នែកចុះលេខបូកនឹងមន្ដ្រីគយផ្នែកគណនេយ្យបង់ចំនួន ១៥ដុល្លារ ហើយសម្រាប់មន្ដ្រីគយផ្នែកត្រួតពិនិត្យមួយក្រុមទៀត គឺតម្រូវឱ្យអ្នករត់ការបង់ប្រាក់ក្នុងមួយឯកសារ៥០ទៅ៦០ដុល្លារ ដែលគេចាត់ទុកថាសេវានេះគឺជាថ្លៃបាយរបស់មន្ដ្រីគយដែលប្រើ ប្រាស់កម្លាំងពលកម្មទៅលើការត្រួតពិនិត្យទំនិញនាំចូលនិងទំនិញ វិនិយោគ។
ក្រៅ អំពីការបង់សេវាដូចដែលអ្នករត់ការបញ្ជាក់ខាងលើនេះ លោកយន់ អន ក៏មានវិធីសាស្ដ្រក្នុងការរកចំណូលមួយបែបទៀត គឺតម្រូវឱ្យមន្ដ្រីគយរបស់គាត់ត្រួតពិនិត្យទៅលើឯកសារ ប្រសិនបើចន្លោះប្រហោងទៅលើការបំពេញណាមួយត្រូវបង់ប្រាក់ពី២០ទៅ ៣០ដុល្លារ ឬក៏ការខុសក្នុងចំណុចណាមួយសម្រាប់ឯកសារចុះប្រតិវេទន៍ត្រូវបង់ ក្នុងមួយចន្លោះចំនួន១០ម៉ឺនរៀល ។ អំពើពុករលួយនេះបានក្លាយទៅជាទម្លាប់មួយដែលមន្ដ្រីគយកំពុងតែ ប្រើប្រាស់សម្រាប់ប្រយោជន៍បុគ្គល និងសម្រាប់ថ្នាក់លើផងដែរ ។
អ្នក រត់ការទំនិញវិនិយោគដែលជាពន្ធអាកររបស់រដ្ឋ ក៏ដូចជាអ្នករត់ការទំនិញនាំចូលបង់ពន្ធ តែងតែលើកអំពីផលលំបាកដែលមន្ដ្រីគយបង្ខំឱ្យបង់ប្រាក់និងធ្វើ ឱ្យឯកសារខ្លះយឺតយូរក្នុងគោលបំណងទាញយកផលចំណេញតម្រូវឱ្យអ្នក រត់ការទាំង នោះបង់ប្រាក់បន្ថែមលើសពីសេវាខាងលើនេះ ។ លោកយន់ អន កំពុងតែបង្កើតឱ្យមានភាពអនាធិបតេយ្យខ្វះការទទួលខុសត្រូវលើការ គ្រប់គ្រងមន្ដ្រីគយក្រោមឱវាទ ក្នុងការពិនិត្យឯកសារប្រតិវេទន៍មិនតែប៉ុណ្ណោះគាត់ក៏ផ្ដើមឱ្យ មានអំពើពុករលួយដែលគេចាត់ទុកថា រាល់ការអនុវត្ដខុសពីគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺជាការស្វះស្វែងដើម្បីរកលាភសក្ការៈក្នុងតំណែងរបស់ពួកគេ ក្នុងនោះមិនត្រឹមតែសម្រាប់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់នៃមន្ដ្រី គយប៉ុណ្ណោះទេ អាចនឹងមានការបង់ប្រចាំសបា្ដហ៍ ឬប្រចាំខែសម្រាប់លោកយន់ អន ទើបទង្វើនេះបានក្លាយទៅជារឿងមួយដែលមន្ដ្រីគយមមាញឹកក្នុង ការអនុវត្ដរកប្រយោជន៍ក្នុងឯកសារចុះប្រតិវេទន៍នេះ ៕source
មតិមួយ »
បំរែបំរួល បញ្ជាប់ RSS សំរាប់វិចារ លើប្រកាសនេះ។ តាមដានត្រលប់ URI
ឆ្លើយតប
ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. | ម៉ូដប្លក៖ Pool ដោយ Borja Fernandez
អត្ថបទនានា និង មតិនានា feeds.
សម័យនេះ នៅស្រុកខ្មែរគេមិនហៅថាអំពើពុករលួយទេ គឺគេហៅថា សគុណ ឬថ្លៃទឹកតែ សម្រាប់ជួយសម្រួលការងារ
វិចារ ដោយ Samady KS— ខែមេសា 5, 2011 #