រវល់ដល់ហើយ…
ខែ សីហា 3, 2009 at 4:01 ព្រឹក | In ពត៌មានទូទៅ | 4 Commentsមិនដឹងជាស្អី ពីម៉ាង៉ៃទៅម៉ាង៉ៃ យល់ថាខ្លួនឯងដូចជារវល់ដល់ហើយដល់ថ្នាក់
រកពេលចូលប្លុកអត់បាន។
រៀនអើយរៀន មិនដឹងពេលណាយកមកប្រើការបានទេ
ខ្លាចតែដូចពាក្យគេថា ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
ធនាគារអេស៊ីលីដានៅប្រទេសកម្ពុជាបើកទីស្នាក់ការថ្មីនៅខេត្តកំពត
ខែ មិថុនា 24, 2009 at 8:50 ព្រឹក | In ពត៌មានទូទៅ | Leave a Commentនៅថ្ងៃនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារឯកជន ត្រូវបើកសម្ពោធទីស្នាក់ការ ថ្មីមួយ នៅក្នុងខែត្រកំពត ដោយមន្រ្តីធនាគារ និយាយថា ទីស្នាក់ការថ្មីនេះ នឹង អនុញ្ញាតឲ្យធនាគារ ចូលទៅក្នុងទីផ្សារដែលមានទំហំបង្គួរ សម្រាប់ការផ្តល់ប្រាក់ កម្ចីខ្នាតតូច។ សាខាថ្មីនេះ គឺជាសាខាស្តង់ដារទី១៤ហើយ ដែលធនាគារអេស៊ីលីដាបានបង្កើត ឡើង នៅប្រទេសកម្ពុជា និងឡាវ ក្នុងគោលបំណង រក្សាសាខាសំខាន់ៗរបស់ខ្លួន នៅក្នុងកម្រិតហ្នឹងនមួយ។ លោកសាយ សុខសំណាង អនុប្រធានផ្នែករដ្ឋបាលសាខានៃអង្គភាពធនាគារ អេស៊ីលីដានិយាយថា ចាប់តាំងពីធនាគារបានបើកដំណើរការ ជាលើកដំបូង នៅខេត្តកំពតនៅឆ្នាំ១៩៩៤មក ធនាគារនេះបានទាក់ទាញអ្នកខ្ចីប្រាក់សកម្មចំនួន ៩ពាន់៣៧០នាក់ ដោយបានផ្តល់ប្រាក់កម្ចីចំនួន ៩លានដុល្លារអាម៉េរិកហើយ។ ធនាគារអេស៊ីលីដាមានសាលាចំនួន ៦០ នៅពាសពេញប្រទេសកម្ពុជា ដោយមាន ការិយាល័យចំនួន២២៩កន្លែង ហើយបុគ្គលិកធ្វើការសារុបទាំងអស់ជាង ៦ពាន់៩០០នាក់៕
ពេក ពេក ពេក
ខែ មីនា 24, 2009 at 12:42 ព្រឹក | In ពត៌មានទូទៅ | Leave a Commentពាក្យថា «ពេក» នេះស្តាប់ភ្លាម ក៏ដឹងថាមិនជាល្អប៉ុន្មានទេ បើនិយាយឲ្យពិរោះបន្តិវវាមានន័យថា ជ្រុល ឬ លើស តែបើ និយាយឲ្យអាក្រក់ស្តាប់ទៅវាមានន័យថា ជោរ យកគាប់យកគួរ
ឧស្សាហ៏ពេក ខ្ជិលពេក ស្មោះពេក វៀចវេរពេក លឿនពេក យឺតពេក ច្រើនពេក តិចពេក និយាយត្រង់ពេក ភូតពេក សា្តប់ទៅសុទ្ធតែមានគួរធ្វើទាំងអស់
ខ្ញុំនៅចាំថា គ្រូខ្ញុំ Leena WAN នៅសាលា New Life និយាយថា One pair of shoes is enough, two pair of shoes is better for exchange. But three pair is too much.
កាលណាធ្វើការលឿនពេកគេថា ការងារស្រួល ចឹង គេឲ្យធ្វើថែមទៀត កាលណាធ្វើយឺតពេក គេថាខ្ជិល និយាយឲ្យយោបល់ពេកគេថាយកមុខយកមាត់ តែបើមិននិយាយអីសោះគេថាល្ងង់ អ៊ូយយូយពិតជាពិបាកមែន
មិនដូចកុំព្យូទ័រសោះ កាលណា ដាក់ស្អីចូល វាចេញហ្នឹង វ៉ៃ អេ វាចេញ អេ គិតៗទៅធ្វើការជាមួយមនុស្សពិតជាមិនស្រួលដូចធ្វើការជាមួយម៉ាស៊ីនទេ
មានពាក្យស្លោកបុរាណថា «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» «ឬស្សីត្រង់ក៏គង់មានថ្នាំង» «ធ្វើជាមនុស្សត្រូវមានក្នុងមានក្រៅ»
ដោយឡែក ព្រះពុទ្ធោវាទ លោកទូន្មានថា «ចូរអ្នកដើរផ្លូវកណ្តាល» ។ពាក្យនេះពិតជាមានតំលៃលើសលប់ ល្មមអស់លោកញាតិញមពុទ្វបរិស័ទប្រតិបត្តិតាម
ដើមត្នោតខ្មែរអត់ប្រយោជន៏?
ខែ មីនា 19, 2009 at 3:15 ព្រឹក | In ពត៌មានទូទៅ | 2 Commentsមានមិត្តរួមការងារមា្នក់និយាយថា «ដើមត្នោតអត់ប្រយោជន៏»វាគ្រាន់តែជាតំណាងអ្វីមួយ
ហេតុអ្វីខ្ញុំទៅធ្វើអ្វីអត់ប្រយោជន៏ចឹង
ស្តាប់ហើយចង់ឆេវដែរនឹង ក៏ តបថា «ខ្ញុំកូនអ្នកក្រ ខ្ញុំយល់ថាដើមត្នោតមានប្រយោជន៏
តែកូនអ្នកមាន យល់ថា Lexus មានប្រយោជន៏»
ថាហើយ វ៉ៃ ចូល វឺតប្រេសភ្លាមៗ ឡួយទេ
ពាក្យគន្លាស់
ខែ មីនា 19, 2009 at 12:33 ព្រឹក | In ពត៌មានទូទៅ | Leave a Commentសំដីសំដៅ
សំដីប្រដៅ » សំដៅប្រដី
ែចចូវ
ចូលដល់ម៉ែ » ចែដល់ម៉ូល
ចូលដល់ឪ » ចូវដល់អូល
ចានក្បាន
ក្បែរចង្រ្កាន » ក្បានចង្រ្កែ
ឱដើមអម្ពិលទឹក
ខែ មីនា 16, 2009 at 6:47 ព្រឹក | In កំណាព្យ | 2 Comments- គេកាត់គេច្រឹបគេរក្សា
ស្អិតស្អាងកាយាឲ្យឥតហ្មង
ពីខាងពីលើធ្វើរបង
អ្នកផងសរសើរអម្ពិលទឹក។ - ថាជារុក្ខជាតិមានវាសនា
គេរាប់ប្រើការបានសន្ធឹក
មានដើមមានមែកបន្លាញឹក
សន្លឹកក៏ស្រស់រស់យូរយារ។ - តែស្រស់តែស្អាតតែត្រឹមត្រង់
រូបខ្ញង់នេះសម្រាប់នរណារ?
សម្រាប់អម្ពិលទឹករុក្ខា?
ឬថាសម្រាប់មនុស្សវិញទេ? - ដើមណាដែលរស់តាមធម្មជាតិ
លូតលាស់តាមមាឌមែកទន់ទេរ
សារិកាច្រៀវច្រៃច្រៀងបំពេរ
ផ្កាផ្លែរាំរេតាមសូរខ្យល់។ - ឯដើមឈរត្រៀបតម្រៀបជួរ
សមគួរល្អគន់ពន់ពេកសល់
តែកំរើកដៃកន្ត្រៃដល់
បានផលដាច់ក ត្រដររស់។ - រស់រាប់ខែឆ្នាំចាំជីវិត
ក្រិនក្រៀមក្រពិតឥតកម្ពស់
យាមផ្ទះឲ្យគេទទេសោះ
មានឈ្មោះតែត្រង់គេថាល្អ។ - លុះថ្ងៃដែលប្រាក់កាសគេដល់
គេកាប់គ្មានសល់ពូជទុកត
គេគាស់ទាំងឬសចាក់គ្រឹះថ្ម
េគសរសើរល្អរបងដែក៕
គយ សារុន
ភ្នំពេញ ១៨ មេសា ១៩៦៥
រៀនមិនចេះ ឈប់
ខែ មីនា 14, 2009 at 3:57 ព្រឹក | In ពត៌មានទូទៅ | Leave a Commentរៀនរៀនរៀន ពួកយើងរៀន កុំខ្មាសអៀន
រៀនឲ្យចេះ ឲ្យមានចំណេះ ចេះធ្វើការ
កសាងអាត្មា បំរើប្រជាជន។
ដល់ពេលធ្វើការប្រាក់ខែតិចចាយអត់គ្រាន់ រត់ទៅរៀនវិញ ហាហា
ប្រតិភូក្បត់ពូជ
ខែ មីនា 12, 2009 at 7:29 ព្រឹក | In កំណាព្យ | 3 Commentsលក់គោក្របីជ្រូកមាន់ទា ដីស្រែចម្ការសឹងមិនសល់។
កូនខ្លះផ្តេសផ្តាសមិនខំរៀន ថែមហ៊ានយកលុយម៉ែឪផ្តល់
ចាយវាយហ៊ឹកហ៊ាក់ហក់តាមខ្យល់ មិនមានគិតដល់ញើសឪម៉ែ។
កូនខ្លះគ្រាន់បើខាងរៀនសូត្រ ស្ទុះលូតរបូតផុតពីស្រែ
ធ្វើការរាជការបានប្រាក់ខែ ប៉ុនែ្តភ្លេចអស់រឿងក្រីក្រ។
ភ្លេចពូចពណ៌ពង្សវង្សអធន ដែលរងទុក្ខធ្ងន់មកច្រើនត
ត្រូវគេព្រួតគ្នាច្របាច់ក ត្រដររកខ្យល់ចាំតែស្លាប់។
អ្នកក្របញ្ជូនឱយមករៀន ឲ្យមានតម្រិះចេះប្រញាប់
ភ្នែកភ្លឺឃើញច្បាស់ឲ្យដាស់ប្រាប់ ម្តេចឡើយក្រឡាប់ក្បត់ពូចឯង។
បែរជាព្រួតដៃនិងអ្នកខ្ពស់ ទ្រគោះប្រឆាំងច្បាំងកំហែង
ថាក្រព្រោះខ្ជិលមិនប្រឹងប្រែង ថាកម្មតាក់តែងពីព្រេងនាយ។
បើតែម្លឹងៗអ្នកខ្សោយខ្សត់ ប្រាកដជាគ្មានផ្លូវដោះស្រាយ
គេក្បត់ខ្លួនអស់ព្រោះជិនណាយ ព្រោះគេសប្បាយក្បត់ពូជពណ៌។
គយ សារុន
ភ្នំពេញ ២៤ កក្កដា ៦៨
កំណាព្យនេះរំលឹកដល់យុវជនដែលមកបន្តការសិក្សានៅភ្នំពេញ នៅស្រុកក្រៅ កុំឲ្យភ្លេចកំណើតខ្លួន។
សូមស្វាគមន៏
ខែ មីនា 6, 2009 at 12:23 ព្រឹក | In ពត៌មានទូទៅ | បិទការដាក់វិចារសួស្តី ! សូមស្វាគមន៏មកកាន់ គេហទំព័រ ដើមត្នោតខ្្មែរ!
ប្រហែលជាឆ្ងល់ថា ម៉េចក៏ដាក់ឈ្មោះអ៊ីចឹង។ សូមចុច About ដើម្បីអានអំពីការអួតរបស់ខ្ញុំ
ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. | Theme: Pool by Borja Fernandez.
Entries and comments feeds.